- សេចក្ដីលម្អិត
- Daily Realty Group
- 06 ឧសភា 2020
- 3431
ដីទំនេរនៅភាគខាងត្បូងរាជធានីភ្នំពេញ នៅតែជាទិសដៅវិនិយោគបែបលំនៅឋាន |
||
ដីទំនេរ និងមានសក្ដានុពលខ្លាំងបន្ទាប់រាជធានីភ្នំពេញ ជាពិសេសគឺនៅតំបន់ក្រុងតាខ្មៅនេះតែម្ដង យើងឃើញមាន គម្រោងធំៗកំពុងត្រូវ បាន រៀបចំសាងសង់ និងចាប់ផ្តើមសាងសង់។ គម្រោងផែនការអភិវឌ្ឍន៍ទីក្រុងរបស់សាលាក្រុងភ្នំពេញនៅឆ្នាំ២០៣៥ ដើម្បីបំពេញតម្រូវការលំនៅដ្ឋានសម្រាប់ការរស់នៅនិងសម្រាប់ធ្វើពាណិជ្ជកម្ម ដែល ការអភិវឌ្ឍពង្រីកទីក្រុងឥតឈប់ឈរនេះ ក៏មានការចូលរួមពីរាជរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។ បើធៀបនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ភាគខាងត្បូងទីក្រុងនេះជាតំបន់មានការអភិវឌ្ឍលឿនជាងគេ ដោយសារតំបន់នេះមាន សេដ្ឋកិច្ចរីកលូត លាស់លឿន ស្ថានភាពដីធ្លីខ្ពស់ មិនសូវប្រឈមមុខនឹងការលិចទឹក ជាទីតាំងដែលនៅជិតទីក្រុងជាងគេ និងជាតំបន់ដែល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលអាចឲ្យការកសាងផ្លូវបានល្អជាងតំបន់ដែលបានអភិវឌ្ឍន៍រួច។ |
តំបន់នេះមានការអភិវឌ្ឍបុរីយ៉ាងច្រើន ធ្វើឲ្យមានមនុស្សទៅរស់នៅច្រើន ដែលភាគច្រើនជាប្រជាជនមានជីវភាពប្រសើរ និងកម្រិតមធ្យមច្រើនគួរសម បូករួមជាមួយការធ្វើដំណើរ និងចរាចរណ៍ លើសពីនេះផ្លូវទៅក្រុងតាខ្មៅមួយទៀត នោះគឺមហាវិថីសម្ដេច ហ៊ុន សែន ត្រៀមនឹងដំណើរការជាផ្លូវការក្នងពេលឆាប់ៗផងដែរ។
តំបន់ភាគខាងត្បូង ជាពិសេស តំបន់មហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងតំបន់ផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ ៥០ម៉ែត្រ) មានការអភិវឌ្ឍលឿនជាងគេ គួរឲ្យកត់សម្គាល់ ដោយសារតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលរៀបចំរួចជាស្រេច ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេស មានទីតាំងនៅជិតទីប្រជុំជន។
ចំណែកឯតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ ម៉ែត្រ ) ដែលនៅជាប់នឹងតំបន់ទីក្រុងរណប (ផ្លូវ៦០ម៉ែត្រ) មានចរាចរឆ្លងកាត់ដ៏មមាញឹក និងខ្វាត់ខ្វែង ដោយកាត់ពីតាខ្មៅ ទៅកាន់ផ្លូវជាតិលេខ២ និងអាចឆ្លងទៅផ្លូវជើងឯក ដែលកំពុងតែទទួលបានការអភិវឌ្ឍខ្លាំង សូម្បីតែទីតាំងសាងសង់ព្រលានយន្តហោះថ្មី ដែលមានផ្ទៃដីរហូតដល់២៦០០ហិកតា បានបោះទុនសាងសង់ជាង១៥០០ពាន់លានដុល្លារ ត្រូវបានកំណត់នៅក្នុងទីតាំងភូមិសាស្រ្តដ៏ល្អនេះដែរ ដែលមានចំងាយមិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃយ៉ាងខ្លាំង។
បើតាមផែនការមេ (២០១៥-២០៣៥) របស់សាលារាជធានី បានកំណត់យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញ ពោលគឺត្រឹមរយៈពេល១៥ឆ្នាំទៅមុខទៀត តំបន់នោះនឹងត្រូវបានអភិវឌ្ឍទៅជាទីក្រុងបៃតង និង មជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់រាជធានីភ្នំពេញ។