កម្មសិទ្ធិ និងការផ្ទេរអចលនទ្រព្យ

កម្មសិទ្ធិ និងការផ្ទេរអចលនទ្រព្យ

យល់ដឹងអំពី

កម្មសិទ្ធិ និងការផ្ទេរអចលនទ្រព្យ

យើងផ្តល់ជូននូវសេវាកម្មភ្នាក់ងារធានារ៉ាប់រងលើប័ណ្ណកម្មសិទ្ធិ ដោយសំដៅលើសេវាកម្មប័ណ្ណកម្មសិទ្ធិអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលអ្នកសម្រេចចិត្តចង់ទិញនូវគេហដ្ឋានល្អមួយ ត្រូវយល់ដឹងអោយច្បាស់លាស់នូវលក្ខខណ្ឌច្បាប់ ត្រូវរៀបចំអោយច្បាស់លាស់លើហិរញ្ញវត្ថុ មុនពេលអ្នកទទួលយកកូនសោរទៅនៅផ្ទះថ្មីនោះ ហើយប្រការសំខាន់ និងត្រូវច្បាស់លាស់បំផុតគឺប័ណ្ណកម្មសិទ្ធិ។

ក្រុមការងាររបស់យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវី ធនាគារ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងអ្នកដទៃទៀតជាច្រើន ដើម្បីផ្តល់ការធានាដល់អ្នកទិញអចលនទ្រព្យដែលពួកគេបានទិញមានសុពលភាព និងមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ ទាក់ទងមកយើងនៅថ្ងៃនេះ និងស្វែងយល់ពីរបៀប ដែលអ្នកជំនាញរបស់យើងមានបទពិសោធន៍ និងចំណេះដឹងអាចជួយអ្នកក្នុងការ ស្វែងរកនូវប័ណ្ណកម្មសិទ្ធិ ការធានារ៉ាប់រង និងការបញ្ចប់របស់អ្នក។


ត្រូវយល់ដឹងពីអ្វីដែលអ្នកកំពុងទិញ

ការស្វែងរកប័ណ្ណកម្មសិទ្ធិគឺជាប្រការដ៏សំខាន់ក្នុងការស្វែងរកនូវផ្នែកមួយនៃអចលនទ្រព្យដែលត្រឹមត្រូវ - អ្វីដែលពិតប្រាកដនោះគឺត្រូវផ្សារភ្ជាប់ជាមួយនឹងអចលនទ្រព្យ និងអ្នកណាជាម្ចាស់កម្មសិទ្ធិ។

មុនពេលអ្នកយល់ព្រមទិញអចលនទ្រព្យមួយ អ្នកត្រូវប្រាកដថាអ្នកដែលលក់វាឱ្យអ្នកមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ អ្នកចង់ដឹងថាអ្នកកំពុងទទួលបានសិទ្ធិទាំងអស់លើអចលនទ្រព្យដែលអ្នករំពឹងទុកនោះ អ្នកត្រូវដឹងការធានារ៉ាប់រងមានចំនួនគ្រប់គ្រាន់ហើយឬនៅ ហើយមួយទៀតអ្នកគួរតែដឹងអោយបានគ្រប់ជ្រុងជ្រោយ នូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវចំណាយ។

ភ្នាក់ងារដែលមានជំនាញវិជ្ជាជីវៈរបស់យើងត្រូវបានបណ្តុះបណ្តាលដើម្បីធ្វើការស្រាវជ្រាវប័ណ្ណកម្មសិទ្ធិ និងរាយការណ៍លម្អិត ហើយប្តេជ្ញាផ្តល់ជូនយ៉ាងពេញលេញ នូវការធានាលើការបិទបាំងអចលនទ្រព្យរបស់អ្នក។

ភារកិច្ចឆាប់រហ័ស និងគ្មានកំហុស

យើងផ្តោតលើ ការផ្តល់ជូនអតិថិជននូវសេវាកម្មដ៏ពិសេស និងការបំពេញភារកិច្ចយ៉ាងឆាប់រហ័សក្នុងកំឡុងពេលដែលយើងដឹងថា នឹងក្លាយទៅជាពេលវេលាដ៏តានតឹងសម្រាប់អ្នក ពោលគឺការទិញផ្ទះថ្មីរបស់អ្នក។ យើងផ្តល់ជូនអត្រាប្រកួតប្រជែងនិងអាកប្បកិរិយាវិជ្ជមាន ក្នុងគ្រប់ជំហាននៃដំណើរការបញ្ចប់ ពីព្រោះយើងចង់អោយអ្នកជឿជាក់ថាអ្នកនឹងទទួលបានផលិតផលល្អនិងសេវាកម្មល្អពីសេវាកម្មរបស់យើង។

យើងមានបទពិសោធន៏ ដែលសំខាន់គឺគិតគូរពីតម្រូវការរបស់អ្នក និងផ្តល់នូវការយល់ដឹងដ៏មានតម្លៃលើផលិតផលនិងសេវាកម្មធានារ៉ាប់រងប័ណ្ណកម្មសិទ្ធិរបស់អ្នក។

សម្រាប់អ្នកប្រឹក្សាយោបល់បន្ថែមសូមទាក់ទង

ប្រធានប្រតិបត្តិកម្មសិទ្ធិ
លោក តុប ពិទ័រ

ប្រធានប្រតិបត្តិកម្មសិទ្ធិ

087 999 916 / 089 667 705

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

យើងផ្តល់ជូនការស្រាវជ្រាវឯករាជ្យនិងតំរូវទៅតាមតម្រូវការអតិថិជនជាក់លាក់។ ក្រុមរបស់យើងវាយតម្លៃពីសក្ដានុពលនៃផ្នែកទីផ្សារជាក់លាក់មួយហើយផ្តល់ដំបូន្មានឱ្យបានទាន់ពេលវេលានិងត្រឹមត្រូវដែលចាំបាច់សម្រាប់ការសម្រេចចិត្ត។