ព័ត៌មានលម្អិត

បឹងតាមោកត្រូវបានរដ្ឋាភិបាលសម្រេចកាត់ឱ្យឯកជន

បឹងតាមោកត្រូវបានរដ្ឋាភិបាលសម្រេចកាត់ឱ្យឯកជន
ផ្ទៃបឹងតាមោកចំនួន៣០ហិកតា ត្រូវបានរដ្ឋាភិបាលសម្រេចកាត់ឱ្យឯកជន ដោយដោះដូរជាមួយដី៣កន្លែង

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងមកដែលបានផ្ញើជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាល។

រាជធានីភ្នំពេញ បានជូនដំណឹងពីការកាត់ផ្ទៃបឹងតាមោក៣៤ហិកតាបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោម៣៤ហិកតានោះ ៣០ហិកតាត្រូវផ្តល់ទៅឲ្យលោក គីម ហ៊ាង ដោយដោះដូរជាមួយដី៣កន្លែងទៀត រួមមាន ដីទំហំ៣ហិកតា ស្ថិតនៅខាងកើតវិមានឈ្នះឈ្នះ ដីទំហំ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្គាឌិនស៊ីធីព្រែកព្នៅ និង ទីលានចាក់សំរាមស្ទឹងមានជ័យពីមុន ដែលមានទំហំដី៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ ដែលសរុបមាន៩,៨ហិកតា ចំណែកឯ៤ហិកតាទៀតក្នុងលិខិតមិនបានបញ្ជាក់ផ្ដល់ទៅកាន់អ្នកណាឡើយ។

សេចក្តីដូចបានចែងនៅក្នុងកម្មវត្ថុខាងលើនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះសំណើរដោះដូរដីទាំងបីទីតាំងនេះ ជាមួយនឹងផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៣៤ហិកតា ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញរាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖

១. ផ្តល់ជូនលោក គីម ហ៊ាង នូវផ្ទៃដីផ្ទៃបឹងតាមោកទំហំ៣០ហិកតា ប៉ុន្តែត្រូវដោះស្រាយគោលនយោបាយ​ ដល់អ្នកកាន់កាប់ផ្ទៃដីបឹងទំហំ៣០ហិកតា ដែលមានឯកសារកាន់កាប់ក្នុងតម្លៃ៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

២. អនុញ្ញាត្តពន្ធជាបន្ទុករបស់រដ្ឋ និងលើកលែងសេវាអន្តរក្រសួងនានា ក្នុងការផ្ទេរកម្មសិទ្ធិទាំងអស់ខាងលើ។

Source From: Business Cambodia